យល់ដឹងពីជំងឺមហារីកពោះវៀនធំ

image

ជំងឺមហារីកពោះវៀនធំ (Colorectal cancer)​ គឺជាពាក្យមួយផ្សេងទៀតដែលត្រូវបានគេប្រើជាទូទៅដែលមិនត្រឹមតែរួមបញ្ចូលទាំងជំងឺមហារីកពោះវៀនប៉ុណ្ណោះទេ ថែមទាំងមហារីកដែលកើតមាននៅរន្ធគូថទៀតផង។ រន្ធគូថ គឺជាផ្នែកចុងក្រោយនៃពោះវៀនធំដែលលាមកជាផលិតផលកាកសំណល់នៃរាងកាយត្រូវបានបណ្តេញចេញតាមរន្ធគូថ។
នៅក្នុងអត្ថបទនេះយើងនឹងពិភាក្សាលើផ្នែកសំខាន់ៗចំនួនបួននៃជំងឺមហារីកពោះវៀនធំ គឺរោគសញ្ញា កត្តាហានិភ័យ ការការពារមុន និងជម្រើសនៃការព្យាបាល
    
រោគសញ្ញា
មហារីកជាធម្មតាចាប់ផ្តើមជាដុំតូចៗនៅខាងក្នុងពោះវៀនធំហៅថា Polyps។ ប្រសិនបើមិនបានព្យាបាលទេ Polyps អាចនឹងក្លាយទៅជាដុំសាច់កាចសាហាវ (មហារីក) និងលូតលាស់ទៅជាស្រទាប់សាច់ដុំនៅពីក្រោមហើយបន្ទាប់មកឆ្លងកាត់ជញ្ជាំងពោះវៀន។

  • ការផ្លាស់ប្តូរយ៉ាងខ្លាំងនូវទំលាប់នៃពោះវៀនរបស់អ្នក រាគ ទល់លាមក ឬការផ្លាស់ប្តូរភាពទៀងទាត់នៃការបន្ទោរបង់
  • ការហូរឈាមតាមរន្ធគូថ ឬមានឈាមនៅក្នុងលាមករបស់អ្នក
  • មានអារម្មណ៍មិនស្រួលក្នុងពោះទូទៅ
  • មានអារម្មណ៍មិនស្រួលក្នុងពោះដូចជា​ ឈឺពោះ តឹងពោះ រមូលពោះ
  • មានអារម្មណ៍ណែនពោះគ្រប់ពេល
  • ស្លេកស្លាំង ឬអស់កម្លាំង
  • ស្រកទម្ងន់ដោយគ្មានហេតុផល

កត្តាហានិភ័យ
កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំរួមមានដូចខាងក្រោម៖

  • អាយុកាន់តែចាស់
  • ជំងឺទឹកនោមផ្អែម
  • ភាពធាត់
  • ការជក់បារីញឹកញាប់
  • ការបរិភោគគ្រឿងស្រវឹងខ្ពស់
  • មានប្រវត្តិនៃជំងឺមហារីកពោះវៀនធំ ឬ Polyps
  • រលាកពោះវៀន
  • ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីក ឬមហារីកពោះវៀនធំ
  • របបអាហារមានជាតិសរសៃទាប
  • មានជាតិខ្លាញ់ខ្ពស់
  • របៀបរស់នៅ
  • ការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីក
  • រោគសញ្ញារួមដែលបង្កើនហានិភ័យជំងឺមហារីកពោះវៀនធំ

ការការពារ
ធ្វើការពិនិត្យរកវត្តមានដំបូងនៃជំងឺមហារីក ពោះវៀនធំ (តាមការរៀបរាប់ខាងលើ)
ការធ្វើពលកម្មរាងកាយត្រូវបានណែនាំយ៉ាងផុសផុលសម្រាប់ការពារជំងឺមហារីកពោះវៀនធំ ដែលរួមមាន ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយបាន ២០% 

  • រក្សាស្ថេរភាពទម្ងន់រាងកាយ ហើយចៀសវាងការលើសទម្ងន់
  • ទទួលទានរបបអាហារសុខភាព 
  • អនុវត្តរបបអាហារមានជាតិធាត់ទាប និងមាន ជាតិសរសៃខ្ពស់
  • ទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន
  • ចៀសវាងអាហារប្រភេទ Fast Food សាច់ធ្វើឱ្យធាត់ សាច់ក្រហម និងសាច់ដែលបានកែច្នៃ
  • កាត់បន្ថយការប្រើប្រាស់ស៊ុត និងប្រេងក្នុង ការចម្អិនអាហារ
  • ជំនួសការចៀនអាហារ ដោយចំហុយ
  • ហាមជក់បារី
  • ចៀសវាងទទួលទានកម្រិតអាល់កុលលើស។

ជម្រើសនៃការព្យាបាល

  • ការព្យាបាលនឹងរួមបញ្ចូលការវះកាត់ 
  • ការប្រើវិទ្យុសកម្ម
  • ការព្យាបាលដោយគីមី 
  • ការព្យាបាលដោយប្រើភាពស៊ាំ 
  • ការព្យាបាលដោយប្រើថ្នាំដូចជាការព្យាបាលដោយគីមី។ 

អត្ថបទដោយ៖ KiloHEALTH