ថែរក្សាសុខភាពមាត់ធ្មេញអំឡុងពេលមានផ្ទៃពោះ

image

ការថែទាំសុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់នៅកំឡុងពេលមានផ្ទៃពោះដោយសារបម្រែបម្រួលអ័រម៉ូនដែលអាចបណ្តាលឱ្យមានផ្ទៃពោះជំងឺអញ្ចាញប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ។ 
វិធីសាស្ត្រថែរក្សាសុខភាពមាត់ធ្មេញមុនពេល កំឡុងពេលនិងក្រោយពេលមានផ្ទៃពោះ៖

១. មុនពេលមានផ្ទៃពោះ 
អ្នកគួរតែព្យាយាមធ្វើការណាត់ជួបជាមួយទន្តបណ្ឌិតដើម្បីទទួលបានការសម្អាត ការពិនិត្យជាលិកាអញ្ចាញ និងបញ្ហាសុខភាពមាត់ធ្មេញផ្សេងៗទៀតមុននឹងគ្រោងមានផ្ទៃពោះ។

២. កំឡុងពេលមានផ្ទៃពោះ

  • ប្រាប់ទន្តបណ្ឌិតរបស់អ្នកអំពីការមានផ្ទៃពោះ ដោយធ្វើការព្យាបាលនៅត្រីមាសទី១ និងពាក់កណ្តាលទី២នៃត្រីមាសទី៣ត្រូវបានចៀសវាងបើមិនមានអ្វីបន្ទាន់។
  • ជម្រាបទន្តបណ្ឌិតអំពីឈ្មោះថ្នាំ និងកម្រិតនៃការប្រើប្រាស់ដែលអ្នកកំពុងទទួលទាន
  • ចៀសវាងការថតកម្មរស្មីX នៅពេលមានគភ៌។ ប៉ុន្តែនៅសម័យបច្ចុប្បន្នបច្ចេកវិទ្យាបានធ្វើឱ្យមានការថតនេះមានសុវត្ថិភាពច្រើនជាងនៅសម័យមុនៗ។
  • មិនត្រូវខកខានការណាត់ជួបជាមួយទន្តបណ្ឌិតទេពីព្រោះនៅពេលមានផ្ទៃពោះ ជំងឺអញ្ចាញធ្មេញត្រូវតែពិនិត្យមើលឱ្យបានញឹកញាប់។
  • រក្សាឱ្យបានភ្ជាប់នូវអនាម័យមាត់ធ្មេញ ដើម្បីកាត់បន្ថយបញ្ហាផ្សេងៗ
  • ប្រសិនបើអ្នកមិនមានអារម្មណ៍ល្អជាមួយថ្នាំដុះធ្មេញ អ្នកអាចជ្រើសរើសយកប្រភេទថ្នាំផ្សេងទៀតដោយធ្វើការសាកសួរយោបល់របស់គ្រូពេទ្យ។ 
  • ខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ដើម្បីឱ្យមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយការក្អួតចង្អោរ។
  • មិនត្រូវបរិភោគអាហារសម្រន់មានជាតិស្ករច្រើនពេកតាមតែការចង់នោះទេ ព្រោះវាប្រឈមមុខនឹងរោគពុកធ្មេញ។
  • បរិភោគអាហារល្អៗសម្រាប់សុខភាព ដូចជាយ៉ាអួរ ឈីស និងផលិតផលទឹកដោះគោ ដែលមានផលល្អដល់ធ្មេញនិងអញ្ចាញរបស់ទារកដែលចាប់ផ្តើមកកើតតាំងពី៣ខែនៅក្នុងពោះម្តាយ។

៣. បន្ទាប់ពីសម្រាលកូន 
ប្រសិនបើអ្នកមានបញ្ហាអញ្ចាញ និងជាលិកាជុំវិញធ្មេញនៅពេលមានផ្ទៃពោះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យភ្លាមៗដើម្បីធ្វើការព្យាបាល ពិនិត្យមើលបញ្ហាផ្សេងៗ។

អត្ថបទដោយ៖ KiloHEALTH