ស្វែងយល់ពីរបៀបកាត់បន្ថយអាការៈអាលែកហ្ស៊ីភ្នែក

image

ប្រសិនបើភ្នែករបស់អ្នករមាស់ និងឡើងក្រហមហូរទឹកភ្នែក ឬរលាក អ្នកប្រហែលជាមានអាលែកស្ស៊ីភ្នែកហើយ។ មនុស្សភាគច្រើន គិតលើការព្យាបាលរោគសញ្ញាអាលែកហ្ស៊ីច្រមុះ តែព្រងើយកន្តើយនឹងភ្នែករមាស់ ក្រហម និងហូរទឹកភ្នែករបស់គាត់វិញ។ 
វិធីដែលបន្ថយអាលែកហ្ស៊ីភ្នែក៖

១. ស្អំរបស់ត្រជាក់លើភ្នែក

២. ដាក់ទឹកបន្តក់ទឹកភ្នែកក្នុងទូរទឹកកកឱ្យត្រជាក់សិនមុននឹងប្រើវា។ អ្នកគួរប្រើទឹកបន្តក់ភ្នែកដែលមិនមានសារធាតុរក្សាគុណភាព។

៣. ជៀសវាងប្រើប្រាស់ថ្នាំបំបាត់ក្រហមភ្នែកជាប្រចាំ ព្រោះវាអាចធ្វើឱ្យភ្នែកអ្នកកាន់តែក្រហមនៅពេលកើតឡើងវិញ។

៤. កុំប្រើក្រដាសអនាម័យ ដុំសំឡី សំឡីលាងដំបៅ ឬរបស់ផ្សេងទៀត ទៅជូតទឹកភ្នែក។ ប្រើប្រាស់ទឹកបន្តក់ភ្នែកដើម្បីលាងភ្នែកចេញ។

៥. ពាក់វ៉ែនតាការពារកម្តៅថ្ងៃដែលកោងអាចបិទជិតភ្នែកមិនឱ្យប៉ះនឹងធូលីដី ឬកម្ទិចផ្សេងទៀតដែលមិនល្អចំពោះភ្នែក។ 
ប្រសិនបើរោគសញ្ញារបស់អ្នកត្រូវទៅជួបអ្នកជំនាញផ្នែកភ្នែក ព្រោះវាអាចជាបញ្ហារលាកភ្នែក។

អត្ថបទដោយ៖ KiloHEALTH