ដូចម្តេចដែលហៅថាពងបែកក្នុងមាត់?

image

ពងបែកក្នុងមាត់ជាដំបៅតូច ហើយឈឺមាននៅក្នុងមាត់ អណ្តាត ឬបំពង់ក។ រោគសញ្ញារបស់វាគឺ ដំបៅខូងតូច និងឈឺ។ មានកត្តាជាច្រើនដែលបណ្តាលឱ្យកើតពងបែកមាត់នេះ ដូចជារបួសក្នុងមាត់ ញុំាអាហារជូរ ឬហិរ ខ្វះវីតាមីន បម្រែបម្រួលអ័រម៉ូន ស្ត្រេស ឬជំងឺកើតដោយប្រព័ន្ធភាពសុំាខ្លួនឯង។ ពងបែកប្រភេទនេះលេចពងបែកមាត់ភាគច្រើន មិនទាមទារឱ្យមានការព្យាបាលទេ ហើយវានឹងជាដោយខ្លួនឯង។ ប្រសិនបើអ្នកមានក្តៅខ្លួន ឬកើត ៣សប្តាហ៍ហើយ ឬអ្នកពិបាកលេប វិធីដោះស្រាយសម្រាប់ពងបែកប្រភេទនេះ រួមមានការប្រើប្រាស់ថ្នាំលាប ថ្នាំខ្ពុរមាត់ និងថ្នាំបំបាត់ការឈឺចាប់ ដែលមិនត្រូវការវេជ្ជបញ្ជា។   
បើទោះមិនមានការព្យាបាលឱ្យជាដាច់ ហើយពងបែកនេះអាចកើតមានជារឿយៗ អ្នកនៅតែអាចកាត់បន្ថយការកើតវាដោយ៖  
១. ចៀសវាងញុំាអាហារដែលអាចរលាកមាត់ រួមទាំងផ្លែឈើជូរ បន្លែមានជាតិជូរ និងអាហារហិរ  
២. ចៀសវាងការរលាកដោយស្ករកៅស៊ូ  
៣. ដុសធ្មេញជាមួយច្រាសទន់បន្ទាប់ពីញុំាអាហាររួច និងប្រើអំបោះរុះធ្មេញរៀងរាល់ថ្ងៃ។ ធ្វើបែបនេះអាចរក្សាមាត់អ្នក មិនឱ្យមានសំណល់អាហារដែលធ្វើឱ្យឈឺបាន។

អ្នកគួរទាក់ទងទៅគ្រូពេទ្យធ្មេញរបស់អ្នកនិយាយអំពីពងបែកមាត់អ្នក ប្រសិនបើ៖

  • ដំបៅធំជាងធម្មតា
  • ដំបៅនៅតែរាលដាល
  • ឈឺដល់ទៅ ៣សប្តាហ៍ ឬយូរជាងនេះ
  • មិនអាចទ្រាំនឹងការឈឺបានទោះជាតមអាហារ និងលេបថ្នាំបំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជាហើយក៏ដោយ
  • ពិបាកក្នុងការផឹកទឹកឱ្យបានគ្រប់គ្រាន់
  • ក្តៅខ្លួនខ្លាំងនៅពេលមានពងបែកមាត់

អត្ថបទដោយ៖ KiloHEALTH